អ្នកដែលចូលចិត្តហាត់ប្រាណរាល់ថ្ងៃគួរចាត់ទុកថា
ការរួមភេទក៏ជាការហាត់ប្រាណមួយដ៏មានប្រសិទ្ធភាពផងដែរ។
ការរួមភេទញឹកញាប់អាចកាត់បន្ថយគ្រោះថា្នក់
ដែលកើតមកពីបញ្ហាគាំងបេះដូង និងធ្វើឱ្យមនុស្សយើងមានអាយុវែង។
អ័រម៉ូនអង់ដ្រូហ្វីន ដែលបញ្ចេញមកនេះ វាបានទៅបំប៉នកោសិកានៃប្រព័ន្ធការពារប្រឆាំងមេរោគមហារីក
ហើយថែមទាំងជួយលុបស្នាមជ្រាវជ្រួញបានទៀតផង។
ការពាក់ព័ន្ធនេះអាចជួយកាត់បន្ថយគ្រោះថ្នាក់
នៃជំងឺបេះដូង និងមហារីក។
អារម្មណ៍សុខស្រួលដែលប្រើថាមពលបន្តិចបន្តួចជាការហាត់ប្រាណដ៏អស្ចារ្យល្អជាងការរត់ត្រឹកៗជុំវិញអាគារ
ឬស្តាតអូឡាំពិចទៅទៀត។
ល្បែងបោកចំបាប់មួយនេះបានកន្ត្រាក់សាច់ដុំទាង់អស់ក្នុងខ្លួនឱ្យមានចលនា
ដែលជួយដល់ការរំលាយខ្លាញ់ក្នុងខ្លួនធ្វើឱ្យមានរាងស្រឡូនស្អាតក្មេងជាងវ័យ។
អ័រម៉ូនអង់ដ្រូហ្វីនដែលត្រូវសាងបន្ថែមឡើងនោះវានឹងធ្វើឱ្យសក់មានភាពរលោង
សាច់ឈាមស្រស់ថ្លាដោយមិនបាច់ខ្វល់ពីស្នាមជ្រាវជ្រួញឡើយ។
ការផលិតអ័រម៉ូនភេទអែសដ្រូជែន ជាមួយនឹងតែសតូសរ៉ូន
កើនឡើងវាធ្វើឱ្យឆ្អឹង និងសាច់ដុំបានរឹងមាំជួយឱ្យលោកអ្នកមានអារម្មណ៍នៅ
ក្នុងខ្លួនពិសេសទាំងផ្នែកខាងក្រៅនិងផ្នែកខាងក្នុង។
No comments:
Post a Comment